សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Hong Nam-ki បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើតមូលនិធិចំនួន ៤០០ ពាន់លានវ៉ុន (៣៣៩,៦ លានដុល្លារអាមេរិក) ដើម្បីជួយដល់ ការចាប់ផ្តើមអាជីវកម្មឌីជីថល ទទួលបានប្រាក់កម្ចីបន្ថែម។
លោកបានឲ្យដឹង នៅក្នុងកិច្ចប្រជុំ ជាមួយរដ្ឋមន្រ្តី ដែលទាក់ទងនឹងសេដ្ឋកិច្ចថា មូលនិធិនេះត្រូវបានគេរំពឹងថា នឹងជួយដល់ការចាប់ផ្តើមអាជីវកម្មថ្មីៗ ក្នុងការធ្វើពាណិជ្ជកម្ម បច្ចេកវិទ្យារបស់ពួកគេ។
លោកបានសម្តែងការព្រួយបារម្ភ ជុំវិញការកើនឡើង នៃការឆ្លងមេរោគថ្មី ប្រចាំថ្ងៃជារៀងរាល់ថ្ងៃ ដោយនិយាយថា “ភាពជោគជ័យ គឺជាតម្រូវការជាមុន នៃការងើបឡើងវិញនៃសេដ្ឋកិច្ច”៕ ដោយ៖ ឈូក បូរ៉ា
