សេអ៊ូល៖ មន្រ្តីយោធាបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះយោធាចំនួន ៦ គ្រឿងរបស់រុស្ស៊ី បានរំលោភលើតំបន់ កំណត់អត្តសញ្ញាណ ការពារដែនអាកាស របស់ប្រទេសកូរ៉េខាងត្បូង កាលពីដើមសប្តាហ៍នេះ ដែលជំរុញឱ្យកងទ័ពអាកាស ធ្វើការវាយលុកយន្ដហោះចម្បាំង ដើម្បីបង្វែរពួកគេត្រឡប់មកវិញ។
យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្រ្ត Tu-95MS ចំនួន ២ គ្រឿង និងយន្ដហោះយោធា ៤ គ្រឿងផ្សេងទៀត បានចូលតំបន់កំណត់ អត្តសញ្ញាណការពារអាកាសកូរ៉េ (KADIZ) នៅជិតកោះដុកដូ នៅភាគខាងកើត របស់កូរ៉េខាងត្បូង នៅសមុទ្រខាងកើត កាលពីព្រឹកថ្ងៃពុធ ដោយមិនបានជូនដំណឹងជាមុន។
ក្រុមមន្រ្តីបានឲ្យដឹងថា ពួកគេបានហោះហើរ នៅក្នុងតំបន់នោះប្រហែល ២០ នាទី មុនពេលផ្លាស់ ទៅតំបន់ការពារដែនអាកាស របស់ប្រទេសជប៉ុន ដោយបន្ថែមថា គ្មានយន្តហោះណាមួយ បានរំលោភដែនអាកាសដែនដី របស់កូរ៉េខាងត្បូងឡើយ៕ ដោយ៖ ឈូក បូរ៉ា
