បរទេស ៖ អង្គការសម្ពន្ធមិត្ត តាមសេចក្តីរាយការណ៍ បាននិយាយថា ការរក្សាទុកឧបត្ថម្ភថវិកា ដោយអង្គការណាតូ នូវគ្រាប់ចាស់ៗនិងគ្រាប់ឈប់ប្រើ នៅតែបន្តទុក ក្នុងប្រទេសអ៊ុយក្រែនដដែល ក្នុងឆ្នាំនេះ ក្រោយពីគម្រោងត្រូវបានរំខាន ដោយការឆ្លងរាតត្បាត នៃមេរោគកូរ៉ូណា។
គម្រោងគ្មានយោធាភាវូប នីយកម្មមូលនិធិទំនុកចិត្ត របស់អង្គការណាតូ បាននិងកំពុងតែដំណើរការ ចាប់តាំងពីឆ្នាំ២០០៥មកម៉្លេះ ទៅតាមសំណើរបស់រដ្ឋាភិបាល ប្រទេសអ៊ុយក្រែន ឲ្យកាត់បន្ថយការប្រមូល ផ្តុំទុកគ្រាប់មិនស្ថិតថេរ និងប្រកបដោយគ្រោះថ្នាក់ខ្លាំង។
គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែន បានទិញយកអាវុធ និងគ្រាប់ដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីសហភាពសូវៀត បានដកខ្លួនចេញពីបណ្ដាប្រទេស កិច្ចព្រមព្រៀង នៅទីក្រុងវ៉ារស្សាវ៉ា ក្នុងទសវត្សឆ្នាំ១៩៩០ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយកាសែត UPI ៕
ប្រែសម្រួល៖ប៉ាង កុង