ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងកំណត់ផែនការ សេដ្ឋកិច្ច៥ឆ្នាំ ក្នុងកិច្ចប្រជុំឆ្នាំក្រោយ

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា គណបក្សកាន់អំណាច នឹងប្រារព្ធកិច្ចប្រជុំនាឆ្នាំក្រោយ ដើម្បីសម្រេចចិត្តលើផែនការ សេដ្ឋកិដ្ចរយៈពេល៥ឆ្នាំថ្មី ដោយកិច្ចប្រជុំបក្សបង្ហាញ ពីការពន្យារពេលដ៏យូរ ក្នុងការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចជាតិ។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA បាននិយាយថា កិច្ចប្រជុំពេញអង្គរបស់គណបក្សកាន់អំណាច កាលពីថ្ងៃពុធម្សិលមិញនេះ បានសម្រេចចិត្តប្រារព្ធធ្វើកិច្ចប្រជុំមួយ ក្នុងខែមករា ដើម្បីកំណត់បន្ទាត់ប្រឹងប្រែងនិងគោលនយោបាយយុទ្ធសាស្ត្រដ៏ត្រឹមត្រូវទី៤ ក្រោយពិនិត្យមើលឡើងវិញ នូវមេរៀននានាពីី៥ឆ្នាំកន្លងទៅ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសកុម្មុយនិស្តឯកោនេះ បានដោះស្រាយជាមួយទណ្ឌកម្មអន្តរជាតិ និងការប្រឹងប្រែងទប់ស្កាត់មេរោគកូរ៉ូណា និងដោះស្រាយចំពោះការខូចខាត ដែលបណ្ដាលមកពីគ្រោះទឹកជំនន់ថ្មីៗនេះ ក្រោយមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនសប្ដាហ៍៕

To Top