ប្រវត្តិសាស្ត្រ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០០០ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់ប្រទេសរុស្សីមួយគ្រឿង បានលេចចូលទៅក្នុងបាតសមុទ្រ Barents ហើយនាវិកទាំង ១១៨នាក់ ដែលធ្វើការនៅក្នុងនោះក្រោយមក ត្រូវបានគេប្រទះឃើញ ស្លាប់ទាំងអស់ប៉ុន្តែជឿជាក់ថា
មកទល់ពេលនេះមូលហេតុ ប្រាកដនៃគ្រោះមហន្តរាយ ដ៏អាក្រក់នេះគឺមិនទាន់មាន អ្នកអាចបញ្ជាក់បាននោះទេ។
នាវាមុជទឹកដែលមានឈ្មោះថា Kursk បានចាកចេញពីផែនាថ្ងៃទី១០ ខែសីហា ដើម្បីចូលរួមសមយុទ្ធយោធាមួយ ដែលប្រព្រឹត្តទៅ នៅក្នុងតំបន់សមុទ្រ Barents ។ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០០០ នាវា Kursk ត្រូវបានគេលឺសំលេងផ្ទុះដល់ទៅ ២ដង មុនចាប់ផ្តើមធ្វើការបាញ់សាកល្បងគ្រាប់ពិត ហើយវាក៏លេចចូលទៅក្នុង បាតសមុទ្រ Barents នោះតែម្តង។
គួរបញ្ជាក់ថា នាវា Kursk ប្រភេទនេះមានប្រវែងប្រមាណជា ៥០០ហ្វីត និងទំងន់រហូតទៅដល់ ២៤០០០តោន ដើរដោយម៉ាស៊ីនរ៉េអាក់ទ័រចំនួន២ ហើយវាគឺជានាវាមុជទឹកធំបំផុត លើលោកនាពេលនោះដោយទំហំ របស់វាមានទំហំធំជាងនាវាមុជទឹក របស់អាមេរិកដល់ទៅ ៣ដង ៕
ប្រែសម្រួល: ស៊ុន លី
