សេអ៊ូល៖ ទិន្នន័យគយបានបង្ហាញ នៅថ្ងៃសុក្រនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះត្រឹមមួយខ្ទង់កាលពីឆ្នាំមុន ក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែសីហា ចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារមេរោគរាតត្បាតកូវីដ-១៩។
យោងតាមទិន្នន័យ ពីសេវាគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសបានធ្លាក់ចុះ ៧ ភាគរយក្នុងរយៈពេលពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែសីហា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យបានបង្ហាញថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះមានចំនួន ២៣,១ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី១ ដល់ ២០ ខែសីហា។ ការនាំចេញជាមធ្យម ប្រចាំថ្ងៃក្នុងរយៈពេល ២០ថ្ងៃ ក៏បានធ្លាក់ចុះ ៣,៧ភាគរយដែរ ៕
ដោយ ឈូក បូរ៉ា
