តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Mohammad Javad Zarif បានថ្កោលទោស ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យមានការពន្យារពេល នៃការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ លើអ៊ីរ៉ង់ថា ជាការខុសច្បាប់។
លោកហ្សារីហ្វ បានលើកឡើងថា“ គ្រប់ភាគីទាំងអស់នៃផែនការ JCPOA សមាជិកក្រុមប្រឹក្សាសន្តិសុខ និងអ្នកច្បាប់អន្តរជាតិទាំងអស់ មានទស្សនៈរួមគ្នាថា សហរដ្ឋអាមេរិក លែងជាភាគីនៃផែនការ JCPOA ទៀតហើយ ការផ្លាស់ប្តូររបស់ទីក្រុងវ៉ាស៊ីនតោន គ្មានមូលដ្ឋានដូចនៅក្នុងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលេខ ២២៣១ និង JCPOA នោះទេ” ។
ផែនការ JCPOA សំដៅទៅលើផែនការសកម្មភាពរួម ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៥ ដោយមហាអំណាចពិភពលោកទាំង៦៕
ដោយ ឈូក បូរ៉ា