ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញវិបត្ដិនយោបាយ នៅម៉ាលី

គ៊ែរ៖ ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ប្រទេសអេហ្ស៊ីប បានសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង អំពីការវិវឌ្ឍន៍នយោបាយយ៉ាងឆាប់រហ័ស ដែលកើតឡើងនៅក្នុងរដ្ឋអាហ្វ្រិកម៉ាលី ដែលជាសមាជិក របស់អាហ្វ្រិក ដោយអំពាវនាវឱ្យគ្រប់ភាគីម៉ាលី បដិសេធអំពើហឹង្សា និងរក្សាការអត់ធ្មត់។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា“ អេហ្ស៊ីបសង្កត់ធ្ងន់ទៅលើការថ្កោលទោស របស់ខ្លួន ចំពោះរាល់ទម្រង់នៃអំពើហឹង្សា នៅក្នុងបរិបទនៃវិបត្តិ ដែលកំពុងកើតមាននេះ ខណៈដែលអំពាវនាវ ឱ្យគ្រប់ភាគីម៉ាលី អនុវត្តការអត់ធ្មត់ និងប្រកាន់ខ្ជាប់នូវវិធីសាស្រ្ត និងការសន្ទនាដោយសន្តិវិធី ដើម្បីដោះស្រាយវិបត្តិ” ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមយោធា បានវាយដណ្តើមអំណាចនៅក្នុងប្រទេសម៉ាលី និងបង្ខំឲ្យឃុំខ្លួនមន្ត្រីជាន់ខ្ពស់រួមទាំងប្រធានាធិបតី និងនាយករដ្ឋមន្រ្តីផងដែរ៕
ដោយ ឈូក បូរ៉ា

To Top