ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ថា ក្រសួងមហាផ្ទៃរបស់ប្រទេសលីប៊ី បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន៦៧នាក់ បានត្រូវជួយសង្គ្រោះ ចេញពី Abu Kammash ដែលជាក្រុងតូចមួយ ស្ថិតនៅចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ប៉ែកខាងលិចរដ្ឋធានីទ្រីប៉ូលី បន្ទាប់ពីបានជួបគ្រោះថ្នាក់ ដោយក្រឡាប់ទូករបស់ពួកគេ ។
នៅក្នុងសេចក្តីប្រកាសមួយចេញ ដោយក្រសួងខាងលើបានឲ្យដឹងថា ក្រុមអ្នកដែលត្រូវបាន ជួយសង្គ្រោះនោះរួមមាន ស្ត្រី១៧នាក់ និងកុមារចំនួន១០នាក់ ។
យោងតាម អង្គការអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ថា (IOM) បានឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណជាង៧.០០០នាក់ បានត្រូវជួយសង្គ្រោះ និងបាននាំមកកាន់ឆ្នេរសមុទ្រលីប៊ីវិញ នៅក្នុងឆ្នាំ២០២០នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
