សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៣២៤នាក់បន្ថែមទៀត គិតត្រឹមម៉ោងសូន្យ នៅថ្ងៃសុក្រនេះ ម៉ោងក្នុងស្រុក បើធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់១៦.៦៧០នាក់ ។
ចំនួនអ្នកឆ្លងជំងឺប្រចំាថ្ងៃ បានកើនឡើង ដោយតួលេខត្រីគុណ សម្រាប់រយៈពេល៨ថ្ងៃជាប់ៗគ្នាមកនេះ គឺបានកើនឡើងលើស៣០០នាក់ ជាលើកដំបូងក្នុងរយៈពេល៥ខែ ចាប់តំាងពីថ្ងៃទី០៨ ខែមីនា ។
ចំនួនអ្នកឆ្លងជំងឺ ក្នុងរយៈពេល៨ថ្ងៃមកនេះ បានកើនឡើងដល់១.៩០០នាក់ ដោយសារការឆ្លងច្រើនៅក្រុងសេអ៊ូល និងនៅខេត្តជាប់គ្នា គឺ Gyeonggi ហើយឆ្លងតាមរយៈ ការប្រមូលផ្តុំគ្នា នៅតាមព្រះវិហារ នៅក្នុងក្រុងសេអ៊ូល និងការនៅម្តុំគ្នា នៅភាគកណ្តាលសេអ៊ូល កាលពីថ្ងៃទី១៥ សីហាកន្លងទៅនេះ ដោយសារអ្នកចូលរួមបោះឆ្នោត និងអ្នកនយោបាយ ជាច្រើននាក់នៅម្តុំគ្នា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា