សេអ៊ូល៖ សហរដ្ឋអាមេរិក បានបង្ហាញពីភាពបត់បែន គួរឱ្យកត់សម្គាល់ក្នុងកិច្ចពិភាក្សាចែករំលែកចំណាយ ការពារជាតិជាមួយកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់លើការ ចរចានេះ គឺអំពីការចែករំលែក បន្ទុកសន្តិសុខនៅឧបទ្វីបកូរ៉េ។
ឧបការីរដ្ឋមន្រ្តីក្រសួងការ បរទេសបានធ្វើការកត់សំគាល់ក្នុងអំឡុងការ សន្ទនាគ្នាមួយនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមន្រ្តីកូរ៉េខាងត្បូង បានឲ្យដឹងថាប្រធានចរចារបស់ទីក្រុងសេអ៊ូល គឺលោក Jeong Eun-bo បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីថ្មីរបស់លោកគឺលោក Donna Welton ដែលត្រូវបានតែងតាំងកាលពីដើមខែនេះ។
លោក Cooper បានលើកឡើងថា“ យើងប្រាកដជាមាន ហើយយើងបានបង្ហាញភាពបត់បែនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លើច្បាប់របស់យើង យើងចាំបាច់ត្រូវឈានដល់កិច្ចព្រមព្រៀង ដែលអាចទទួលយកបាន”៕ដោយ ឈូក បូរ៉ា
