ព័ត៌មានអន្តរជាតិ

អាមេរិក ខកចិត្តចំពោះសម្ពន្ធមិត្តអឺរ៉ុប ស្តីពីទណ្ឌកម្មអ៊ីរ៉ង់

បរទេស៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់កាសែតអាល្លឺម៉ង់មួយថា ឥរិយាបថរបស់សម្ពន្ធមិត្តអឺរ៉ុប របស់អាមេរិក គឺគួរឲ្យខកចិត្តពាក់ព័ន្ធទៅនឹង ការប្រឹងប្រែងរបស់អាមេរិក ឲ្យដាក់ទណ្ឌកម្មអង្គការសហប្រជាជាតិ លើប្រទេសអ៊ីរ៉ង់។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយ លោកស្រី Kelly Craft ត្រូវបានកាសែតអាល្លឺម៉ង់ ឈ្មោះ Sueddeutsche Zeitung ដកស្រង់សម្តីយ៉ាងដូច្នេះថា “នេះគឺពិតជាគួរឲ្យខកចិត្តខ្លាំងណាស់”។

លោកស្រីបាននិយាយបន្ថែមទៀតថា “បញ្ហានេះគឺសំខាន់ខ្លាំងណាស់ ដែលយើងមិនអាចរង់ចាំ រហូតបម្រាមអាវុធផុតកំណត់ នៅថ្ងៃទី១៨ ខែតុលានោះទេ យើងមិនអាចរង់ចាំឲ្យ ពិភពលោកដឹងនៅថ្ងៃទី១៨ ខែតុលាថា ប្រទេសចិននិងរុស្ស៊ី មានសមត្ថភាពដឹកជញ្ជូនអាវុធ ហើយអ៊ីរ៉ង់ទិញពួកវា និងបញ្ជូនវាបន្តទៅឲ្យកងជីវពល និងក្រុមភេរវកម្មផ្សេងទៀត នៅជុំវិញពិភពលោក ដែលកាច់ចង្កូតដោយទីក្រុងតេអេរ៉ង់” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top