សេអ៊ូល៖ មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលកូរ៉េខាងត្បូង និងចិន បានជួបពិភាក្សាគ្នា នៅទីក្រុងប៊ូសាននៅថ្ងៃសៅរ៍នេះ ដោយមានដំណើរទស្សនកិច្ច របស់ប្រធានាធិបតីលោក ស៊ី ជីនពីង នៅទីនេះ និងបញ្ហាកូរ៉េខាងជើង នៅលើរបៀបវារៈ។
ជំនួបរវាងលោក Suh Hoon នាយកការិយាល័យសន្តិសុខជាតិ របស់ការិយាល័យ Cheong Wa Dae និងលោក Yang Jiechi សមាជិកការិយាល័យកណ្តាល នៃគណៈកម្មាធិការមជ្ឈិមនយោបាយ នៃគណបក្សកម្មុយនិស្តចិន តំណាងឱ្យការពិគ្រោះយោបល់ ទល់មុខគ្នាខ្ពស់បំផុត រវាងប្រទេសជិតខាង ចាប់តាំងពីលោកប្រធានាធិបតី មូន ជេអ៊ីន បានជួបជាមួយលោកស៊ី នៅទីក្រុងប៉េកាំង កាលពីខែធ្នូ។
គួរបញ្ជាក់ថា លោកស៊ី ជីនពីង បានយល់ព្រមធ្វើដំណើរត្រឡប់ ទៅប្រទេសកូរ៉េវិញ នៅឆមាសទីមួយនៃឆ្នាំ ២០២០ ប៉ុន្តែវាត្រូវបានពន្យារពេល ដោយសារការផ្ទុះឡើងនៃ COVID-១៩៕ ដោយ៖ ឈូក បូរ៉ា