ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សាការពារជាតិ រវាងកូរ៉េខាងត្បូង អាមេរិក និងជប៉ុន ត្រូវលុបចោលដោយសារ ជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានស្នើឱ្យមានកិច្ចពិភាក្សា ក្នុងចំណោមរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅកោះហ្គាំនៅចុងខែនេះ ប៉ុន្តែកិច្ចប្រជុំនេះទំនងជាមិនកើតឡើងទេ ដោយសារជំងឺរាតត្បាតរាលដាល។

កិច្ចពិភាក្សាកំពុងដំណើរការថាតើពេលណា និងរបៀបបើកកិច្ចប្រជុំប្រមុខការពារជាតិត្រីភាគីបន្ទាប់ពីវេទិកាសន្តិសុខប្រចាំឆ្នាំនៃការសន្ទនា Shangri-La ដែលជាកន្លែងដែលភាគីទាំងបី បានជួបជុំគ្នាត្រូវបានលុបចោលដោយសារជំងឺកូវីដ-១៩ ដែលវេទិកានេះត្រូវបានគេសន្មត់ថាធ្វើឡើងនៅខែមិថុនា នៅប្រទេសសិង្ហបុរី។

 បន្ទាប់មកប្រទេសទាំង ៣ បានព្រមព្រៀងជំរុញឱ្យមានកិច្ចពិភាក្សាតាមខ្សែអាត់សម្លេង ប៉ុន្តែមិនទាន់មានការពិភាក្សាបែបនេះកើតឡើងនៅឡើយទេ។  ប្រភពពីទីក្រុងសេអ៊ូល បានឲ្យដឹងថា “ប្រទេសកូរ៉េខាងត្បូង បានស្នើជម្រើសផ្សេងៗគ្នាទាក់ទងនឹងកិច្ចប្រជុំត្រីភាគី ប៉ុន្តែភាគីទាំងបី មិនអាចរៀបចំកាលវិភាគបាននោះទេ”៕

ដោយ ឈូក បូរ៉ា

To Top