ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង ប្រកាសជោគជ័យផលិត បានមីស៊ីលឆ្លងទ្វីប និងការពារដែនអាកាស ទោះបីជាកំពុងតានតឹង នឹងអាមេរិក

បរទេស៖ នៅសប្តាហ៍នេះប្រទេសអ៊ីរ៉ង់ បានដាក់តាំងបង្ហាញជាផ្លូវការនូវមីស៊ីលឆ្លងទ្វីបបាញ់ពីលើដី ដែលរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Amir Hatami បាននិយាយថាវាអាចរត់បានទៅដល់ចម្ងាយ ១៤០០ គីឡូម៉ែត្រនិងមីស៊ីលការពារដែនអាកាសប្រភេទថ្មីផង។

ការប្រកាសជាផ្លូវការនេះ ត្រូវបានគេមើលឃើញថាអ៊ីរ៉ង់ហាក់ដូចជាមិនមានការ អើពើនឹងការទាមទាររបស់អាមេរិក ដែលពីក្រុងតេរ៉ង់ដើម្បីបញ្ឈប់កម្មវិធីមីស៊ីលរបស់ខ្លួននោះឡើយ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍លោក Hatami បាននិយាយថាមីស៊ីលឆ្លងទ្វីបដែលមានឈ្មោះថា martyr Qassem Soleimani អាចរត់បានចម្ងាយ ១៤០០ គីឡូម៉ែត្រនិងមីស៊ីលការពារដែនអាកាសថ្មី ដែលមានឈ្មោះថា martyr Abu Mahdi មានរយៈចម្ងាយជាង ១០០០ គីឡូម៉ែត្រ។ 

គួរឲ្យដឹងដែរថារូបភាពនៃមីស៊ីលទាំងនោះ ត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍រដ្ឋក្រោមចំណងជើងធំៗ ដែលនិយាយថាជា មីស៊ីលការពារដែនអាកាសថ្មីបំផុត របស់អ៊ីរ៉ង់សម្រាប់ការងារពង្រឹងបន្ថែមទៀត នូវកម្លាំងការពារ របស់ប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top