ញូវយ៉ក៖ យោងតាមមជ្ឈមណ្ឌលបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងវិស្វកម្ម (ESSC) នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងវិស្វកម្ម Johns Hopkins បានឱ្យដឹងថាចំនួនសរុបនៃករណីជំងឺកូវីដ- ១៩ នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៥,៦ លាននាក់កាលពីថ្ងៃសុក្រ។
ចំនួនករណីជាតិបានកើនឡើងដល់ ៥.៦០៧.៩៩៣ នាក់ដោយចំនួនអ្នកស្លាប់នៅក្នុងប្រទេសកើនឡើងដល់ ១៧៤.៩២៤ គិតត្រឹមម៉ោង ៣ និង២៧ នាទី ម៉ោងក្នុងស្រុក នេះបើយោងតាម CSSE ។
របាយការណ៍បានបង្ហាញថា រដ្ឋដែលរងគ្រោះខ្លាំងបំផុតនៅរដ្ឋកាលីហ្វ័រញ៉ា ក្នុងនោះសហរដ្ឋអាមេរិកបានរាយការណ៍ថាមាន ៦៥៥.៣៧៤ ករណីបន្ទាប់មក គឺរដ្ឋផ្លរីដា មាន ៥៩៣.២៨៦ ករណី, រដ្ឋតិចសាស់មាន ៥៨០.៤៤៨ ករណី និងញូវយ៉កមាន ៤២៨.៥១២ ករណី។
រដ្ឋផ្សេងទៀតដែលមានករណីជាង ១៨០.០០០ ករណីរួមមានហ្សកហ្ស៊ី រដ្ឋអ៊ីលីណយ រដ្ឋអារីហ្សូណា និងរដ្ឋញូវជឺស៊ី នេះបើយោងតាម CSSE៕
ដោយ ឈូក បូរ៉ា