ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងចិន បា្ររព្ធធ្វើកិច្ចពិភាក្សា លំដាប់ខ្ពស់បំផុត ចាប់តាំងពីផ្ទុះ រាតត្បាតជម្ងឺកូវីដ១៩

បរទេស ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បានចាប់ផ្តើមកិច្ចពិភាក្សាគ្នា ជាមួយមន្ត្រីការទូតជាន់ខ្ពស់ចិន ហើយនេះគឺជាដំណើរទស្សនកិច្ច លំដាប់ខ្ពស់បំផុតដំបូង ធ្វើឡើងដោយមន្ត្រីទីក្រុងប៉េកាំង ចាប់តាំងពីមេរោគកូរ៉ូណាថ្មី បានកើតមានឡើង នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមិញ ។

រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយប្រាប់ថា លោក Yang Jiechi ជាសមាជិកមួយរូបរបស់ការិយាល័យ នយោបាយបក្ស កុម្មុយនិស្ត បានជួបគ្នាជាមួយទីប្រឹក្សា សន្តិសុខជាតិថ្មី របស់ប្រទេសកូរ៉េខាងត្បូង លោក Suh Hoon នៅក្នុងទីក្រុង Busan ដើម្បីពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការ លើជម្ងឺកូវីដ១៩ ចំណងមិត្តភាពទ្វេភាគី និងស្ថានភាពជុំវិញឧបទ្វីបកូរ៉េ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលបាននិយាយប្រាប់ថា លោក Yang Jiechi បានធ្វើដំណើរទៅដល់កាលពីថ្ងៃសុក្រនេះ ហើយនឹងធ្វើដំណើរចាកចេញវិញ នៅថ្ងៃសៅរ៍នេះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top