ម៉ានីល៖ ចំនួនអ្នកផ្ទុកមេរោគកូវីដ១៩ របស់ប្រទេសហ្វីលីពីន បច្ចុប្បន្ននេះមានចំនួន ១៨៧.២៤៩នាក់ បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងថ្មីចំនួន ៤.៩៣៣ នាក់ទៀត នៅថ្ងៃសៅរ៍។ ក្នុងចំណោមករណីទាំងនេះមានចំនួន ៦៩.៣៦២ ជាករណីសកម្ម ឬអ្នកជំងឺដែលនៅតែឆ្លងវីរុសនេះ។
យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋធានី ម៉ានីល ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ បានរាយការណ៍អំពីករណីដែលត្រូវបានឆ្លងថ្មីបំផុតនៅចំនួន ២ ៨៤៥ នាក់។
តំបន់រដ្ឋធានីជាតិតំណាងឱ្យជាងពាក់កណ្តាលនៃករណីឆ្លងថ្មីចំនួន ៥៧% ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.៩៦៦ នាក់ បន្ទាប់ពីចំនួនអ្នកស្លាប់ចំនួន ២៦ នាក់ផ្សេងទៀតត្រូវបានរាយការណ៍ដោយមន្ទីរសុខាភិបាល។
ទន្ទឹមនឹងនេះដែរ ក៏មានអ្នកជំងឺត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ គឺមានចំនួន ១១៤.៩២១នាក់ ។ ក្នុងសប្តាហ៍នេះ គេឃើញមានអ្នកឆ្លងជំងឺចំនួន ២៩.៣៣១ នាក់បន្ថែមទៀត៕
ប្រែសម្រួលៈ ណៃ តុលា