ព័ត៌មានអន្តរជាតិ

នៅរដ្ឋភាគខាងកើតប្រទេសឥណ្ឌា មានពលរដ្ឋជាង ៨,៣លាននាក់ ដែលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា គ្រោះទឹកជំនន់កើតឡើងនៅរដ្ឋ Bihar ដែលស្ថិតនៅភាគខាងកើត នៃប្រទេសឥណ្ឌា មានពលរដ្ឋរងនូវ ផលប៉ះពាល់ប្រមាណជាង ៨,៣លាននាក់ ។

នាយកដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយរដ្ឋ Bihar បានឲ្យដឹងថា គ្រោះទឹកជំនន់នៅតែបន្តកើតមានឡើង ដែលមាននៅក្នុងស្រុកចំនួន ១៦ទូទំាងរដ្ឋ ដែលបង្កផលប៉ះពាល់ដល់ ពលរដ្ឋប្រមាណ ៨.៣៦២.៤៥១នាក់ ។

ក្រុមមន្ត្រីបាននិយាយថា គ្រោះទឹកជំនន់បានកើតឡើង ដោយគេបានប្រកាសពីមុនថា មានអ្នកស្លាប់ចំនួន ២៧នាក់ ក្នុងស្រុកចំនួន៦ ក្នុងនោះ មនុស្ស១១នាក់មកពីស្រុក Darbhanga ហើយ៦នាក់មកពីស្រុក Muzaffarpur ហើយ៤នាក់ទៀតមកពីស្រុក West Champaran និងពីរនាក់ៗនៅក្នុងស្រុក in Khagaria និងស្រុក Siwan ។

យោងតាមមន្ត្រីបានឲ្យដឹងថា ពលរដ្ឋជាង ១,៥លាននាក់ បានត្រូវជម្លៀសខ្លួនចេញ ។

គ្រោះទឹកជំនន់នៅរដ្ឋ Bihar ត្រូវបានគេដឹងថា បានកើតឡើងចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top