ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា មានអ្នកឆ្លងមេរោគកូវីដ១៩ កើនដល់ ៤៤៤នាក់ ក្រោយរកឃើញឆ្លងក្នុងស្រុក ២នាក់ និងករណីនាំចូលម្នាក់

រ៉ង់ហ្គូន៖ យោងតាមការចេញផ្សាយ របស់ក្រសួងសុខាភិបាលនិងកីឡា របស់ប្រទេស មីយ៉ាន់ម៉ា បានឲ្យដឹងថា ចំនួនករណីឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៤៤៤ ករណី ដោយមានករណីឆ្លងក្នុងស្រុកចំនួន ២ ករណី និងករណីនាំចូលមួយផ្សេងទៀត ត្រូវបានរាយការណ៍ នៅព្រឹកថ្ងៃអាទិត្យនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមការចេញផ្សាយ របស់ក្រសួងសុខាភិបាល គឺថា អ្នកជំងឺទាំងអស់ត្រូវបាន គេដាក់ឱ្យនៅដាច់ពីគេ ដោយក្នុងចំណោមពួកគេ គឺមានពីរនាក់បានធ្វើដំណើរ ប្រវត្តិសាស្រ្តទៅកាន់ទីប្រជុំជន Sittwe នៃរដ្ឋរ៉ាក់ឃីន ក្នុងរយៈពេល ១៤ថ្ងៃ ហើយអ្នកជំងឺម្នាក់ទៀតជាអ្នក ត្រលប់មកពីប្រទេសឥណ្ឌា។

ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ ពីករណីឆ្លងក្នុងស្រុកថ្មីម្តងទៀត នៅថ្ងៃទី១៦ ខែសីហា ចាប់តាំងពីករណីក្នុងស្រុកចុងក្រោយ ត្រូវបានគេរាយការណ៍នៅថ្ងៃទី១៦ ខែកក្កដា។

បើតាមតួលេខរបស់ក្រសួងបានបង្ហាញថា សំណាកសរុបចំនួន ១៤៤.០៥៤ ត្រូវបានធ្វើតេស្ត៍រកមេរោគកូវីដ១៩ មកដល់ពេលនេះហើយអ្នកជំងឺ ៧.២១២ នាក់កំពុងស្ថិតក្នុងការស៊ើបអង្កេត។ យោងតាមក្រសួងអ្នកជំងឺ ៣៣៨ នាក់បានជាសះស្បើយ។

ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ ពីករណីវិជ្ជមានពីរករណីដំបូង របស់ខ្លួននៃមេរោគកូវីដ១៩ នៅថ្ងៃទី២៣ ខែមីនាហើយចំនួនអ្នកស្លាប់មានដល់ ៦ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top