បរទេស ៖ ក្រុមនិស្សិត និងអ្នកគាំទ្រ ក្រុមប្រជាជនសេរី ឬFree People បានធ្វើបាតុកម្មយ៉ាងខ្លីមួយ នៅស្រុក Muang ខេត្ត Khon Kaen
ភាគឦសាន កាលពីយប់ថ្ងៃសៅរ៍ ដោយអំពាវនាវ ឱ្យលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង និងរំលាយសភា ការសរសេររដ្ឋធម្មនុញ្ញឡើងវិញ និង ការបញ្ចប់ការ បំភិតបំភ័យ របស់រដ្ឋាភិបាល ចំពោះប្រជាជន ។ ការជួបជុំនៅវិមានប្រជាធិបតេយ្យ នៅលើផ្លូវ Srichan ក្នុងតំបន់ក្រុងខេត្ត Khon Kaen បានចាប់ផ្តើមនៅម៉ោង ៩ យប់ ថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកស្នូល នៃសាខាភាគឦសាន នៃក្រុម គឺបានងាកមកថ្លែងសុន្ទរកថា ប្រឆាំងរដ្ឋាភិបាល នៅលើឆាកមុនពេលលោក Suradet Kaewkalaya អតីតបេក្ខជនបោះឆ្នោត សម្រាប់គណបក្ស Samanchon បានអានសេចក្តីថ្លែងការណ៍មួយ។
សេចក្តីថ្លែងការណ៍បានអំពាវនាវ ឱ្យបញ្ឈប់ការបំភិតបំភ័យប្រជាជន, សកម្មភាពស្របច្បាប់ របស់រដ្ឋាភិបាលប្រឆាំង នឹងប្រជាជន ដែលមានមតិខុសគ្នា, វិសមភាពនៅក្នុងការអប់រំ, ភាពមិនស្មើភាពគ្នានៅក្នុងដំណើរ ការយុត្តិធម៌និងការរឹបអូស ធនធានធម្មជាតិ ៕
ប្រែសម្រួលៈ ណៃ តុលា