ព័ត៌មានអន្តរជាតិ

លោក ត្រាំ ៖ FDA អនុញ្ញាតឲ្យប្រើប្រាស ប្លាស្មាឈាម ជាបន្ទាន់ ដើម្បីព្យាបាល អ្នកជំងឺកូវីដ-១៩

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតឱ្យប្រើប្លាស្មាឈាម ជាបន្ទាន់ ដើម្បីព្យាបាលអ្នកជំងឺ កូវីដ-១៩ ។

លោកបានប្រាប់សន្និសីទ សារព័ត៌មាននៅសេតវិមានថា “នេះជាអ្វីដែលខ្ញុំបានព្យាយាមធ្វើអស់រយៈពេល ជាយូរមកហើយ ។ នេះគឺជាថ្ងៃដ៏អស្ចារ្យ ។ ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយ ដែលបានប្រកាសជាប្រវត្តិសាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសចិន ដែលនឹងជួយសង្គ្រោះ ជីវិតមនុស្សរាប់មិនអស់”។

ប្លាស្មាឈាមដែលត្រូវបានយកពីអ្នកជំងឺ ដែលបានជាសះស្បើយ ពីមេរោគថ្មី គឺសំបូរទៅដោយអង្គបដិប្រាណ ហើយដូច្នេះអាច ជួយមនុស្ស ដែលកំពុងប្រយុទ្ធនឹងជំងឺនេះ៕

ដោយ ឈូក បូរ៉ា

To Top