ប៉េកាំង ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលជាក្រុមហ៊ុនមេ នៃកម្មវិធីចែករំលែកវីដេអូ ដ៏ពេញនិយម TikTok បានសម្រេចចិត្តប្តឹងរដ្ឋបាល របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីបទហាមឃាត់សេវាកម្មរបស់ខ្លួន នៅសហរដ្ឋអាមេរិក។
បណ្តឹងដែលបណ្តាញទូរទស្សន៍ចិន Global បានផ្សាយថានឹងត្រូវប្តឹង នៅថ្ងៃច័ន្ទនេះ កើតឡើងនៅពេលដែលលោក ត្រាំ បានបង្កើនសម្ពាធទៅលើ TikTok ប្រឆាំងនឹងការព្រួយបារម្ភ ដែលថាវេទិកានេះ គឺជាហានិភ័យឯកជន និងងាយនឹងសកម្មភាពត្រួតពិនិត្យ របស់ទីក្រុងប៉េកាំង។
កាលពីថ្ងៃទី០៦ ខែសីហា លោក ត្រាំ បានចេញបទបញ្ជាហាមឃាត់ រាល់ប្រតិបត្តិការនានា នៅសហរដ្ឋអាមេរិកជាមួយ TikTok និងកម្មវិធីផ្ញើសារចិនដ៏មានប្រជាប្រិយ WeChat ដែលគ្រប់គ្រង ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings Ltd ក្នុងរយៈពេល ៤៥ ថ្ងៃ។
ដូចគ្នានេះផងដែរនៅថ្ងៃទី១៤ ខែសីហា លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រុមហ៊ុន ByteDance ដកចំណាប់អារម្មណ៍របស់ខ្លួន នៅក្នុងប្រតិបត្តិការរបស់អាមេរិក TikTok ក្នុងរយៈពេល ៩០ ថ្ងៃ ៕ ដោយ ឈូក បូរ៉ា