ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ លម្អិតព័ត៌មានក្នុងប្រអប់ខ្មៅ នៃគ្រោះថ្នាក់ ធ្លាក់យន្ដហោះអ៊ុយក្រែន ក្បែរក្រុងតេអេរ៉ង់

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ បានបង្ហើបឱ្យដឹងអំពី របាយការណ៍ចុងក្រោយរបស់អ៊ីរ៉ង់ ស្តីពីការធ្លាក់យន្តហោះ ដឹកអ្នកដំណើរអ៊ុយក្រែន PS752 ដែលបានកើតឡើង នៅក្បែរទីក្រុងតេអេរ៉ង់ កាលពីខែមករា។

យោងតាមទិន្នន័យ ដែលបានដកស្រង់ចេញ ពីឧបករណ៍ថតសម្លេងហោះ របស់យន្ដហោះ បានឱ្យដឹងថា ប៉ារ៉ាម៉ែត្រទាំងអស់របស់យន្ដហោះ គឺមានលក្ខណៈធម្មតា រហូតដល់ប៉ះពាល់ ដោយមីស៊ីលលើកដំបូង ក្នុងគ្រោះថ្នាក់នោះ។

បន្ទាប់ពីផលប៉ះពាល់ប្រអប់ខ្មៅ នៅខាងក្នុងកាប៊ីនយន្ដហោះ បានបន្តថតសម្លេងរបស់មនុស្សបួននាក់ នៃនាវិកដែលបានកត់សម្គាល់ឃើញថា ស្ថានភាពនេះគឺ“ មិនធម្មតា” ហើយព្យាយាមគ្រប់គ្រងយន្តហោះវិញ។

ការថតសម្លេងបានឈប់ ១៩ វិនាទី ក្រោយមកមុនពេលគ្រាប់មីស៊ីលទីពីរ ត្រូវបានបាញ់ ហើយទៅដល់ជិតយន្ដហោះ ២៥ វិនាទី បន្ទាប់ពីការវាយប្រហារលើកដំបូង៕ ដោយ៖ ឈូក បូរ៉ា

To Top