ព័ត៌មានអន្តរជាតិ

រុស្ស៊ីត្រៀមខ្លួន សហការគ្នាជាមួយក្រុមហ៊ុន Huawei លើប្រព័ន្ធ 5G

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយប្រាប់ថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួន ដើម្បីធ្វើសហប្រតិបត្តិការ ជាមួយប្រទេសចិន និងក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies Co ស្តីពីបច្ចេកវិទ្យាប្រព័ន្ធ 5G ដែលទីក្រុងមូស្គូ នាពេលបច្ចុប្បន្ននេះ កំពុងតែព្យាយាមធ្វើការអភិវឌ្ឍ។

ពាក់ព័ន្ធជាមួយបច្ចេកវិទ្យាប្រព័ន្ធ 5G នេះផងដែរ កាលពីខែមិថុនា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសច្បាប់ថ្មីមួយ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិក ធ្វើសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ពាក់ព័ន្ធនឹងស្តង់ដារប្រព័ន្ធទូរគមនាគមន៍ 5G។

អ្នកវិភាគបាននិយាយថា ការប្រកាសច្បាប់ថ្មីនេះបង្ហាញថា សហរដ្ឋអាមេរិកបានយល់ដឹង ពីតម្លៃនៃការបដិសេធមិនសហការ ជាមួយក្រុមហ៊ុនម្ចាស់ប័ណ្ណប៉ាតង់ ធំបំផុតលើពិភពលោក ចំពោះបច្ចេកវិទ្យាចល័តជំនាន់ថ្មី ជាជាងការបន្ធូរបន្ថយការបង្ក្រាប​ របស់រដ្ឋាភិបាលអាមេរិក លើក្រុមហ៊ុន Huawei ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top