ព័ត៌មានអន្តរជាតិ

ប្អូនស្រីលោកត្រាំ រិះគន់បងប្រុសខ្លួនឯងថា ជាមនុស្សគ្មានគោលការណ៍ និងពូកែកុហក

បរទេស៖ ប្អូនស្រីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ គឺលោកស្រី Maryanne Trump Barry បានបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ចំពោះចរិតរបស់បងប្រុសលោកស្រី និង ការសម្តែងរបស់លោកក្នុងនាមជាប្រធានាធិបតី នៅក្នុងការសន្ទនាដែលបានថតជាការសម្ងាត់ជាមួយក្មួយស្រីរបស់នាងគឺ Mary Trump ដែលបានបោះពុម្ពសៀវភៅនិយាយអំពីពូរបស់នាង កាលពីពេលកន្លងមក។

យោងតាមសារព័ត៌មាន USA Today ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា បើយោងតាមកាសែត The Washington Post ដែលបានរាយការណ៍ជាលើកដំបូងអំពីការថតសំឡេងនោះ លោកស្រី Mary Trump បានថតការពិភាក្សាជាមួយលោកស្រី Barry រយៈពេល ១៥ ម៉ោងក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ។ លោកsjrI Barry អាយុ ៨៣ ឆ្នាំបានចែករំលែកគំនិតរបស់បងប្រុសនាង តាំងពីនៅក្មេងរហូតដល់តំណែងប្រធានាធិបតីដោយបានហៅលោក ត្រាំថា ជា “ក្មេងអាក្រក់ និង “ជាអ្នកពូកែកុហក” ។

លោកស្រី Barry បាននិយាយអំពីប្អូនប្រុសរបស់គាត់នៅក្នុងការលួចថតសំឡេងនោះ ហើយដែល USA TODAY ទទួលបានគឺថា លោក ដូណាល់ ត្រាំ ជាមនុស្សគ្មានគោលការណ៍ទេ គឺគ្មានទាំងអស់។

លោកស្រី Barry ដែលជាអតីតចៅក្រមសហព័ន្ធ បានបន្តុះបង្អាប់ដែលនៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ថាកំពុងធ្វើដូចជាក្មេងកំពុងធ្វើ រឿងព្រំដែន និងនិយាយចំអកចំពោះការលើកឡើង របស់ប្រធានាធិបតីដែលថា គាត់អាចនឹងបញ្ជូនលោកស្រីនៅទីនោះដើម្បីជួយដោះស្រាយ ករណីអន្តោប្រវេសន៍បាន៕ ប្រែសម្រួលៈ ណៃ តុលា

To Top