ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ប៉ូលិស និងយោធា បាននិយយាយថា យ៉ាងហោចណាស់មនុស្សចំនួន០៩នាក់បានស្លាប់ និង១៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកផ្ទួនគ្នា នៅខេត្ត Sulu ភាគខាងត្បូងនៃប្រទេសហ្វីលីពីន នៅពេលថ្ងៃត្រង់ នៅថ្ងៃចន្ទនេះ ។
យោងតាមសេចក្តីរាយការណ៍បឋម យោធាបាននិយាយថា ដំបូងឡើយផ្ទុះនៅម៉ោងប្រមាណ១០និង០០នាទីថ្ងៃត្រង់ នៅមុខហាងលក់គ្រឿងទេសមួយកន្លែង ដែលមានផ្លូវមមាញឹក នៅរដ្ឋធានី Jolo នៃខេត្ត Sulu ។
ប្រមាណជា១ម៉ោង បន្ទាប់ពីផ្ទុះលើកទី១ ការផ្ទុះកក្រើកលើកទី២បានកើតឡើង នៅឯព្រះវិហារមួយកន្លែង វេលាម៉ោង១និង០០នាទី ស្ថិតនៅចម្ងាយប្រមាណ៧០ម៉ែត្រនៅផ្លូវពីកន្លែងផ្ទុះលើកទីមួយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា