ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា មានករណីបុកគ្នារវាងរថយន្តដឹកអ្នកដំណើរ០១គ្រឿង និងរថយន្តដឹកទំនិញធុនតូច បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត១០នាក់ និងបង្កឲ្យរបស់អ្នកផ្សេងទៀតចំនួន ២០នាក់ កាលពីថ្ងៃអាទិត្យ នៅខេត្ត Balochistan ស្ថិតនៅភាគនីរតីនៃប្រទេសប៉ាគីស្ថាន ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរបានដឹកអ្នកដំណើរជាង២០នាក់ ត្រូវបានបុកដោយរថយន្តដឹកទំនិញ ដែលមានអ្នកក្នុងរថយន្តនោះតែ០២នាក់ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅផ្លូវហាយវេស៏ Karachi-Quetta ក្នុងតំបន់ Mithari ស្រុក Sibi ខេត្តខាងលើ ។
ក្រុមជួយសង្គ្រោះបន្ទាន់ និងប៉ូលិសក្នុងស្រុក បានទៅដល់កន្លែងកើតហេតុ និងបានចាប់ផ្តើមធ្វើការជួយសង្គ្រោះ ។
មនុស្ស០៣នាក់បានត្រូវគេដឹងថា ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយមកអ្នករងគ្រោះចំនួន ២៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរ និងត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតសរុបដល់ ១០នាក់ ហើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា