ព័ត៌មានអន្តរជាតិ

អាជ្ញាធរអាមេរិក ប្រកាសឲ្យប្រើប្រាស់សេរ៉ូមឈាម ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យ អំពីការផ្តល់សិទ្ធិឲ្យជួយសង្គ្រោះបន្ទាន់ សម្រាប់ក្រុមវេជ្ជបណ្ឌិត ដោយប្រើប្រាស់សេរ៉ូមឈាម ឬហៅថា ផ្លាស្មាសេរ៉ូម ដែលយកចេញពីរាងកាយរបស់អ្នកជំងឺ បានជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីធ្វើការព្យាបាលទប់ទល់នឹងជំងឺនេះ ដែលបានសម្លាប់ មនុស្សអស់ជាង១៧៦.០០០នាក់នៅសហរដ្ឋអាមេរិក ។

ការផ្តល់សិទ្ធិនេះ បានធ្វើឡើងដោយ ក្រសួងចំណីអាហារ និងឳសថ ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រឈមមុខនឹងការ ប្រយុទ្ធប្រឆាំងនឹងការដាក់សម្ពាធលើការទប់ស្កាត់ជំងឺ នៅក្នុងប្រទេសមហាសេដ្ឋកិច្ចពិភពលោក ហើយជាការសន្យានូវអ្វីដែលបានធ្វើឡើងតាំងពីមុនរបស់លោក សម្រាប់ទាញយក ប្រជាប្រិយភាព ពីការបោះឆ្នោតឡើងវិញ នៅក្នុងខែវិច្ឆិកានោះ ។

សេរ៉ូមឈាម ត្រូវបានគេជឿជាក់ថា នឹងបង្កើតបានអង់ទីគ័រ ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺនេះឆាប់រហ័ស និងជួយការពារដល់ ពលរដ្ឋពីការឆ្លងជំងឺធ្ងន់ធ្ងរបានទៀតផង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top