បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសរុស្សីនៅសប្តាហ៍នេះ បានធ្វើការបង្ហាញនូវ ចំណាប់អារម្មណ៍ដ៏ខ្លាំងមួយ ក្នុងការចាប់យកការងារប្រតិបត្តិការគ្នា ជាមួយនឹងប្រទេសចិន ដើម្បីទទួលបានបច្ចេកវិទ្យា 5G ។
ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយ លោករដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Lavrov បានបញ្ជាក់ទៀតថា រុស្សីដាច់ខាតនឹងមិនធ្វើការ តាមការសម្រេចចិត្តដូចទៅ នឹងប្រទេសអាមេរិកឡើយ ដែលបានធ្វើការទាមទារ ឲ្យប្រទេសទាំងឡាយដាច់ខាត មិនត្រូវធ្វើការងារជាមួយនឹងបច្ចេកវិទ្យា 5G របស់ប្រទេសចិននោះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា បញ្ច្រាសទៅវិញរុស្សី នឹងចាប់ផ្តើមធ្វើការងារ ដើម្បីអាចដំណើរការបច្ចេកវិទ្យា 5G របស់ចិននៅក្នុងប្រទេសរបស់យើងព្រោះថា បច្ចេកវិទ្យានេះគឺមានសារៈសំខាន់ ខ្លាំងមែនទែនចំពោះពិភពលោក យើងទាំងមូល ៕
ប្រែសម្រួល៖ ស៊ុន លី