បរទេស៖ សកម្មជនប្រឆាំងរដ្ឋាភិបាល ម្នាក់ត្រូវបានចាប់ខ្លួននៅខេត្តរ៉ាក់យ៉ង ខណៈពេលរង់ចាំស្វាគមន៍ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ដែលដឹកនាំការប្រជុំគណៈរដ្ឋមន្រ្តី ចល័តនៅក្នុងខេត្តនេះ នៅថ្ងៃច័ន្ទ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសបានយក សកម្មជនខាងលើ នៅស្រុក Muang មុនពេលដែលនាយករដ្ឋមន្រ្តី មកដល់តំបន់នោះ ។
គាត់ត្រូវបានគេចាប់កាន់ផ្ទាំង រូបភាពមួយដែលសរសេរថា “ការរានយកសមុទ្រប្រវែង ១.០០០ រ៉ៃ។ តើប្រជាជនរ៉ាក់យ៉ង នឹងទទួលបានអ្វី?”
លោក Panupong ត្រូវបានចេញដីកាចាប់ខ្លួន ទាក់ទងនឹងការតវ៉ារបស់យុវជនសេរី នៅបរិវេណសាកលវិទ្យាល័យ Thammasat កាលពីថ្ងៃទី ១០ ខែសីហា។ ក្រៅពីលោក Panupong ក៏មានមនុស្សប្រាំនាក់ផ្សេងទៀត ក៏ត្រូវប្រឈមនឹងដីកាចាប់ខ្លួនទាក់ទង នឹងបាតុកម្មនៅថ្ងៃនោះដែរ ៕
ប្រែសម្រួលៈ ណៃ តុលា