បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា អជ្ញាធរនៃកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រកាសផ្អាក ជាបណ្តោះអាសន្ន នូវផែនការ ក្នុងការបើកដំណើរការ តំបន់ទេសចរណ៍របស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរណ៍ អន្តរជាតិ នៅក្នុងខែកញ្ញានេះ។
ការប្រកាសដែលត្រូវ បានធ្វើឡើង ដោយលោក អភិបាល ខេត្តបាលី លោក Wayan Koster នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីចុងសប្តាហ៍ ហើយដោយបញ្ជាក់ទៀតថា ផែនការស្វាគមន៍ភ្ញៀវ ទេសចរណ៍ឡើងវិញ នឹងធ្វើឡើង រហូតដល់ចុង ឆ្នាំ២០២០នេះ។
រំលឹកដែរថា កាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅលោក Koster បានប្រកាសអំពីផែនការ បើកទ្វាជូនភ្ញៀវទេសចរណ៍អន្តរជាតិ ឡើងវិញ ចាប់ពីថ្ងៃទី១១ខែកញ្ញា ខណៈដែលភ្ញៀវក្នុងស្រុក គឺអនុញ្ញាតិឲ្យមានដំណើរការតាំង តែពីថ្ងៃទី៣១ខែកក្កដាម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី