បរទេស៖យោងតាមវិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិ នៅទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចនឹងបង្ហាញគោលនយោបាយថ្មី មានគោលដៅពាក់ព័ន្ធសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នាឆ្នាំក្រោយ ក្នុងកិច្ចប្រជុំបក្សពលករកូរ៉េខែមករា។
តាមអត្ថបទសង្ខេប INSS ចេញនៅថ្ងៃចន្ទម្សិលមិញនេះ សេចក្តីថ្លែងការណ៍របស់ប្រទេសកូរ៉េខាងជើង ស្តីពីសមាជបក្សលើកទី៨ នៅក្នុងខែមករា ឆ្នាំ២០២១នោះ ដែលត្រូវបានប្រកាសឲ្យដឹងនៅក្នុង កិច្ចប្រជុំគណៈកម្មាធិការកណ្ដាលបក្ស កាលពីថ្ងៃពុធសប្ដាហ៍មុននោះ មិនរួមបញ្ចូលទាំងព័ត៌មានស្តីពីគោលនយោបាយកូរ៉េខាងត្បូង ឬក៏គោលនយោបាយបរទេសនោះទេ។
គួរបញ្ជាក់ថា ការវិភាគអំពីការវិវត្តរបស់កូរ៉េខាងជើងនេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកវិភាគកូរ៉េខាងត្បូងមួយរូប បាននិយាយថា លោក គីម ជុងអ៊ុន ទំនងជានឹងបានដួលសន្លប់ ក្រោយថ្ងៃទី១១ ខែមេសា និងថា ទីក្រុងព្យុងយ៉ាង កំពុងតែបោះពុម្ពផ្សាយរូបថតក្លែងក្លាយ របស់មេដឹកនាំកូរ៉េខាងជើងរូបនេះ៕ ប្រែសម្រួល៖ប៉ាង កុង