ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់អាមេរិក និងចិន មានសុទិដ្ឋិនិយមលើ កិច្ចព្រមព្រៀងជំហានទី១ ក្រោយនិយាយគ្នាតាមទូរស័ព្ទ

បរទេស៖មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិកនិងចិន ដែលនិយាយគ្នាតាម ទូរស័ព្ទកាលពីថ្ងៃចន្ទម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានមើលឃើញពីភាពវិវត្តរីកចម្រើនលើការដោះស្រាយបញ្ហា ជុំវិញកិច្ចព្រមព្រៀងជំហានទីមួយ ដែលបានធ្វើឡើងកាលពីខែមករា ហើយភាគីទំាងពីរប្តេជ្ញាឲ្យសម្រេចបានភាព ជោគជ័យនៃកិច្ចព្រមព្រៀង។

ការិយាល័យតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ត្រីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីរតនាគារ លោក Robert Lighthizer បាននិយាយគ្នាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Liu He នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ។

គួរបញ្ជាក់ថា កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះ ដើមឡើយគ្រោង ធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា គឺក្រោយ៦ខែបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវ បានចាប់ផ្តើម ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជាញឹកញាប់ ខឹងប្រទេសចិន ជុំវិញការរាតត្បាតនៃមេរោគកូរ៉ូណា បាននិយាយកាលពីសប្ដាហ៍មុនថា លោកបានពន្យាពេលកិច្ចពិភាក្សាគ្នាជាមួយចិន ព្រោះតែលោកមិនចង់ចរចាក្នុងពេលបច្ចុប្បន្ននៅឡើយ៕ប្រែសម្រួល៖ប៉ាង កុង

To Top