ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ វាយប្រហារភាគនីរតី នៃប្រទេសឥណ្ឌូនេស៊ី ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយមួយកម្រិត៥,១រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ១៣៣គីឡូម៉ែត្រ ស្ថិតនៅភាគនីរតី ខេត្ត Labuan ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង២៣និង២៧នាទី ម៉ោងសកល កាលពីថ្ងៃអង្គារ ។
គ្រោះរញ្ជួយដីនេះមានជម្រៅ៣៥គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់៦.៦៥៦៨ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់១០៤.៦៥៥៤ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
