អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ថា ស្លាប់ និងរបួសជិត៤០នាក់ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅអាហ្វហ្គានីស្ថាន ។
មន្ត្រីសាលាខេត្ត បានបញ្ជាក់ថា យោធាអាហ្វហ្គានីស្ថាន២នាក់ និងជនស៊ីវិល០៣នាក់បានស្លាប់ និង៣២នាក់រងរបួស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅលើរថយន្ត នៅជាយក្រុងនៃជំរុំកងកម្លាំងពិសេស នៅភាគខាងជើងខេត្ត Balkh នៅថ្ងៃអង្គារនេះ ។
ព័ត៌មានលម្អិតអំពីការបំផ្ទុះគ្រាប់បែក មិនទាន់មានសេចក្តីរាយការណ៍ណាមួយ បន្ថែមទៀតអំពីស្ថានការណ៍នេះយ៉ាងណានោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
