ព័ត៌មានអន្តរជាតិ

ពលរដ្ខជាង៨៧.០០០នាក់ រងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ នៅមីយ៉ាន់ម៉ា

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ថា មន្ត្រីមួយរូបមកពីក្រសួង សុខមាលភាពសង្គម ជួយសង្គ្រោះ និងកែប្រែ បានប្រាប់ដល់ស៊ីនហួថា ពលរដ្ឋប្រមាណជាង៨៧.០០០នាក់ បានរងផលប៉ះពាល់ដោយគ្រោះ ទឹកជំនន់នារដូវវស្សានេះ នៅរដ្ឋ និងតំបន់ជាច្រើន របស់ប្រទេសមីយ៉ាន់ម៉ា គិតចាប់ពីថ្ងៃទី១១ ខែកក្កដា ។

លោកស្រី Daw Phyu Lei Lei Tun នាយកគ្រប់គ្រងគ្រោះមហន្តរាយ ចំណុះឲ្យក្រសួង សុខមាលភាព បានឲ្យដឹងថា “” ។
បច្ចុប្បន្ននេះ មានពលរដ្ឋប្រមាណ ១៩.០០០នាក់ បានរងគ្រោះដោយគ្រោះទឹកជំនន់ ហើយបានសម្រាកនៅក្នុងជម្រក នៅតំបន់ Sagaing, Magway, Mandalay និង Bago រួមទាំង រដ្ឋ Kachin, Kayin, Shan, Kayah និងរដ្ឋ Mon ។

គិតចាប់ពីថ្ងៃទី១១កក្កដា ដល់ថ្ងៃចន្ទ មានអ្នកស្លាប់ចំនួន០៤នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅតំបន់ Magway ។ លោកស្រីបានបញ្ជាក់បន្ថែមដូច្នេះ ។

មន្ត្រីដដែលនេះបានបញ្ជាក់ថា ក្នុងអំឡុងពេលប៉ុន្មានខែ ដែលឈានចូលរដូវវស្សា ពលរដ្ឋទាំងឡាយ ត្រូវបានជំរុញឲ្យចាត់វិធានការយ៉ាងប្រុងប្រយ័ត្នបំផុត ហើយបានធ្វើការណែនាំ ដោយប្រកាសដោយនាយកដ្ឋាន ជលវិទ្យា និងឧតុនិយម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top