សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានបង្គាប់ឲ្យបិទសាលារៀន ជាច្រើននៅក្នុងក្រុងសេអ៊ូល និង សាលាមេត្តេយ្យ ជាច្រើន នៅតំបន់សេអ៊ូល ដោយឲ្យឲ្យរៀនតាមអនឡាញ នៅផ្ទះនៃចំនួនពលរដ្ឋ ពាក់កណ្តាល ៥២លាននាក់ របស់ប្រទេសនេះ ក្នុងបំណងដើម្បីទប់ស្កាត់ការឆ្លងវីរុសជាសហគមន៍ ។
ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេដឹងថា មានករណីថ្មីចំនួន២៨០នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១៧.៩៤៥នាក់ ។ ដែលបច្ចុប្បន្ននេះ ចំនួនអ្នកឆ្លងជំងឺជាប្រចាំថ្ងៃបានថយចុះពី៣៩៧ដែលបានរាយការណ៍ឲ្យដឹង គិតត្រឹមពាក់កណ្តាលថ្ងៃសៅរ៍ ហើយតួលេខខ្ពស់បំផុត ប្រចាំថ្ងៃ គិតចាប់តាំងពីដើមខែមីនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា