ព័ត៌មានអន្តរជាតិ

អាយុថ្លៃម្ល៉េះ! អ្នកជាប់ក្រោមគំនរ អគារដួលរំលំនៅឥណ្ឌា ប្រមាណជាង ៦០នាក់ ត្រូវបានជួយសង្គ្រោះ ដោយមានជីវិតរស់នៅឡើយ

ម៉ុមបៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ថា មន្ត្រីជាន់ខ្ពស់មួយរូប បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមអ្នកជួយសង្ក្រោះ បានទាញយកមនុស្សដែល នៅមានជីវិតរស់ប្រមាណជាង ៦០នាក់ ចេញពីគំនរបាក់បែកនៃអគារ មួយកន្លែងដែលបានដួលរលំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងម៉ុមបៃ ប្រទេសឥណ្ឌា ។ ខណៈដែលការជួយ សង្គ្រោះនៅតែបន្តធ្វើ ។

អគារកម្ពស់៥ជាន់ នៅជិតក្នុងស្រុកមួយនៃខេត្ត Mahad ដែលមានអ្នកស្រុករស់នៅប្រមាណជា ២០០នាក់ បានដួលរលំកាលពីល្ងាចថ្ងៃចន្ទ ។

តាមការប៉ាន់ប្រមាណ ពលរដ្ឋប្រមាណពី ២០ទៅ៧០នាក់ បានជាប់ក្នុងនោះ បន្ទាប់ពីមនុស្សជាច្រើនបាន គ្រប់គ្រងស្ថានការណ៍បាន នៅគ្រាដែលអគារចាប់ផ្តើមរំញ្ជួយ ។

មន្ត្រីប៉ូលិសបាននិយាយថា “តាមការប៉ាន់ប្រមាណចុងក្រោយ យើងគិតថា មានមនុស្ស២០នាក់ បាននៅជាប់ខាងក្នុងអគារនោះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top