បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឥ្យដឹងថា ជីវិតរបស់ពលរដ្ឋចិន នៅតាមតំបន់នានា ក្នុងប្រទេសបានត្រឡប់មក រកប្រក្រតីភាពវិញហើយ នៅក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ។
សារព័ត៌មាន របស់ អាមេរិក The New York Time បានសរសេរថា ក្នុងនោះជាពិសេសគឺ ទីក្រុងវូហានដែលជាប្រភព ដែលអាចរកឃើញវិរុសកូវីដ១៩ ដំបូងគេនោះទាំងទីផ្សារ និងសកម្មភាពប្រចាំថ្ងៃនានា បានត្រឡប់មកដូចដើមទាំងអស់ ហើយដែលក្នុងនោះគេសង្កេតឃើញថា សេដ្ឋកិច្ចរបស់ចិន ក៏បានចាប់ផ្តើមកើនឡើងផងដែរ។
គួរឲ្យដឹងដែរថា យោងតាមការទីភ្នាក់ងារសុខភាពជាតិចិន នៅថ្ងៃអង្គារបានអះអាងថា គិតមកត្រឹមថ្ងៃចន្ទករណីឆ្លងកូវីដ១៩ នៅទូទាំងប្រទេសចិន តែម្តងគឺមិនមានសោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី