ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា អង្គការអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ថា (IOM)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ប្រមាណ៣២៦នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី ក្នុងរយៈពេលជាងមួយ សប្តាហ៍មកនេះ ។
អង្គការ IOM បានចេញសេចក្តីប្រកាសមួយថា “ក្នុងអំឡុងពេល គឺពីថ្ងៃទី១៥ដល់ ថ្ងៃទី២៥ ខែសីហានេះ ជនអន្តោប្រវេសន៍ចំនួន៣២៦នាក់ ត្រូវបាននាំមកពីសមុទ្រវិញ និងបានវិលមកកាន់ទឹកដីលីប៊ីហើយ” ។
អង្គការដដែលនេះបានឲ្យដឹងថា សរុបជនអន្តោប្រវេសន៍ខុសច្បាប់មានចំនួន ៧.៥៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ៥០០នាក់ និងកុមារ៤១៨នាក់ បានត្រូវជួយសង្គ្រោះ និងបានវិលមកកាន់ទឹកដីគោកលីប៊ីវិញ នៅក្នុងឆ្នាំ២០២០នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
