ព័ត៌មានអន្តរជាតិ

UN ប្រកាសថា នៅក្នុងតំបន់អាហ្វ្រិក លែងមានជំងឺគ្រុនស្វិតដៃជើងទៀតហើយ

ឡាហ្គូស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO)កាលពីថ្ងៃអង្គារ បានប្រកាសថា នៅក្នុងតំបន់អាហ្វ្រិក មិនមានវត្តមានវីរុស បង្កជំងឺគ្រុនស្វិតដៃជើងតទៅទៀតហើយ ដែលជាការបញ្ជាក់ឲ្យដឹង ក្រោយពីបានធ្វើយុទ្ធនាការ អស់រយៈពេលជាងច្រើនទសវត្សរ៍មកនេះ ដើម្បីបំបាត់ឬសគុល ដែលបង្កជាជំងឺនៅទូទាំងពិភពលោក ។

លោកសាស្ត្រាចារ្យ Rose Gana Fomban Leke ដែលជាគណៈកម្មាធិការ បានបញ្ជាក់ថា មិនមានករណីជំងឺគ្រុនស្វិតដៃជើង បានកើតមានឡើងតទៅទៀតនោះទេ សម្រាប់ទ្វីបយើងនេះ ក្នុងអំឡុងពេល៤ឆ្នាំមកហើយ ដោយសារតែ ការបំបាត់ឫសគល់នៃជំងឺនេះ ។

អង្គការសុខភាពពិភពលោក បានឲ្យដឹងថា វីរុសបង្កជំងឺគ្រុនស្វិតដៃជើង នាពេលឥឡូវនេះ វាគ្រាន់តែភ្នាក់ងារ បង្កជំងឺអុតក្នុងទ្រង់ទ្រាយតិចតួចប៉ុណ្ណោះ ដែលមានបញ្ជីឈ្មោះវីរុស នៅក្នុងទ្វីបអាហ្វ្រិក ។

ទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៦ កិច្ចខំប្រឹងប្រែង ក្នុងការលុបបំបាត់ឫសគល់បង្កជំងឺ “បានទប់ស្កាត់ដល់កុមារបាន រហូតដល់១,៨លាននាក់ ដែលការរស់នៅរបស់ពួកគេ ក្នុងភាពខ្វិនក្នុងរយៈពេលយូរ និងបានជួយសង្គ្រោះជីវិតបាន ប្រមាណ១៨០.០០០នាក់ ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top