សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង ហាក់ដូចជាកំពុងគ្រប់គ្រង អង្គភាពគណបក្សកម្មករសំខាន់មួយ ខណៈដែលលោកស្រី ទំនងជាទទួលបន្ទុកកិច្ចការពាក់ព័ន្ធ ជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
វាត្រូវបានយកចិត្តទុកដាក់ចំពោះតួនាទី និងសិទ្ធិអំណាចរបស់លោកស្រី គីម ដែលមានងារ ជាអនុប្រធាននាយកដ្ឋានទីមួយ នៃគណៈកម្មាធិការកណ្តាលគណបក្សពលករ។
នៅពេលត្រូវបានសួរ ដោយសមាជិកសភាម្នាក់ នៅក្នុងសម័យប្រជុំរដ្ឋសភា ថាតើលោកស្រី មានការក្តាប់យ៉ាងខ្លាំងលើអង្គភាព និងនាយកដ្ឋានណែនាំ នៃគណៈកម្មាធិការនេះ រដ្ឋមន្ត្រីការពារជាតិលោក Jeong Kyeong-doo បានលើកឡើងថា លោកគិតយ៉ាងម៉េចដែរ។
ប៉ុន្តែលោកគីម ជុងអ៊ុន ត្រូវបានគេជឿជាក់ថា នឹងរក្សាការគ្រប់គ្រងតែមួយគត់របស់លោក លើគណបក្សរបប និងយោធា ខណៈដែលលោក បានផ្ទេរតួនាទី និងភារកិច្ចមួយចំនួន ដល់ជំនួយការរបស់លោក៕ ដោយ៖ ឈូក បូរ៉ា