ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ៖ ហ្វេសប៊ុក ត្រូវតែគោរពច្បាប់ របស់ប្រទេសថៃ និងព្រមានបិទ Page ដែលមិនគោរពរបបរាជានិយម

បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារបានទទូចថា ហ្វេសប៊ុក ត្រូវតែគោរពតាមច្បាប់របស់ថៃហើយថា លោកមិនត្រូវបានគេមើលឃើញ ពីការគំរាមកំហែង របស់បណ្តាញសង្គមយក្សនេះ ដើម្បីប្តឹងរដ្ឋាភិបាល ពីបទរារាំងការចូលប្រើប្រាស់គណនី ដែលត្រូវបានគេចាត់ទុកថា ក្បត់នឹងរបបរាជានិយមឡើយ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានឆ្លើយតបនឹងការគំរាមកំហែង ផ្នែកច្បាប់របស់ហ្វេសប៊ុក ដោយនិយាយថា គ្រប់ភាគីទាំងអស់ ត្រូវតែគោរពច្បាប់របស់ប្រទេសថៃ។

លោកបានសំដៅ ទៅលើទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា Royalist Marketplace ដែលដំណើរការដោយលោក Pavin Chachavalpongpun និងទំព័រហ្វេសប៊ុក របស់លោក Somsak Jeamteerasakul, ដែលទាំងពីរនេះ គឺមានបញ្ហារសើបជាច្រើន ទាក់ទងនឹងរាជានិយម។

លោក Somsak ដែលជាអតីតសាស្រ្តាចារ្យ Thammasat សព្វថ្ងៃរស់នៅនិរទេសខ្លួន នៅប្រទេសបារាំង បន្ទាប់ពីគេចខ្លួន ពីការចោទប្រកាន់ ពីបទប្រមាថព្រះមហាក្សត្រ នៅប្រទេសថៃ និងលោក Pavin ដែលសព្វថ្ងៃជាគ្រូបង្រៀន នៅសាកលវិទ្យាល័យ នៅប្រទេសជប៉ុន ក៏ត្រូវបានគេថៃស្វែងរកចាប់ខ្លួនផងដែរ ពាក់ព័ន្ធនឹងការប្រមាថ ព្រះមហាក្សត្រថៃ៕ ប្រែសម្រួលៈ ណៃ តុលា

To Top