បរទេស៖ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Mike Pompeo បានក្លាយជារដ្ឋមន្ត្រីការបរទេស អាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចប្រទេសស៊ូដង់ ក្នុងរយៈពេល១៥ឆ្នាំ ហើយនិងបានប្តេជ្ញាផ្តល់ការគាំទ្រ ចំពោះរដ្ឋាភិបាលស៊ីវិលថ្មី របស់ប្រទេសនេះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០បានឲ្យដឹងថា លោក Abdalla Hamdok បានជួបគ្នាជាមួយនាយករដ្ឋមន្ត្រីស៊ូដង់ លោក Abdalla Hamdok ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាព នាយឧត្តមសេនីយ៍ Abdel Fattah el-Burhan។
នៅថ្ងៃអង្គារម្សិលមិញនេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានសរសេរលើបណ្ដាញ សង្គមធ្វីតធ័រមួយថា “នៅក្នុងទីក្រុង Khartoum គឺល្អណាស់ សម្រាប់ការជួបគ្នាជាមួយរដ្ឋាភិបាល អន្តរកាលដឹកនាំដោយស៊ីវិល ដំណើរផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ កំពុងតែប្រព្រឹត្តទៅនៅក្នុងពេល ជាឱកាសថ្មីសម្រាប់ប្រជាជនស៊ូដង់។ ការទន្ទឹងរង់ចាំពិភាក្សាគ្នា ពីវិធីធ្វើចំណងមិត្តភាពអាមេរិក-ស៊ូដង់ ឲ្យកាន់តែស៊ីជម្រៅឡើង” ៕
ប្រែសម្រួល៖ ប៉ាង កុង