បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានថ្កោលទោសចំពោះជំនួប របស់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ជាមួយថ្នាក់ដឹកនាំរបស់ ពួកឧទ្ទាមហាម៉ាស នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី Morgan Ortagus ជាមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិក បានបង្ហាញការជំទាស់យ៉ាងខ្លាំងក្លា ចំពោះប្រធានាធិបតីតួកគី ដែលទទួលថ្នាក់ដឹកនាំពួកហាម៉ាស់ពីររូប នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី២២ ខែសីហា”។
លោកស្រី Ortagus តាមសេចក្តីរាយការណ៍ បានហៅពួកហាម៉ាស់ថា ជាអង្គការភេរវកម្ម ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចាត់ទុកបែបនេះ ហើយមនុស្សពីរនាក់ដែលលោក Erdogan បានរៀបចំពិធីទទួលនោះ ថាជាភេរវករពិភពលោក ៕
ប្រែសម្រួល៖ ប៉ាង កុង