Covid-19

កូនប្រុសច្បង ប្រធានាធិបតីប្រេស៊ីល ឆ្លងកូវីដ១៩

បរទេស៖ នៅថ្ងៃពុធនេះសមាជិក ព្រឹទ្ធសភាប្រេស៊ីលលោក Flavio Bolsonaro ដែលក៏ត្រូវជាកូនប្រុសច្បង របស់លោកប្រធានាធិបតី Jair Bolsonaro ផងដែរនោះត្រូវបានគេដឹងថា បានគេធ្វើតេស្តឃើញវិជ្ជមាន ចំពោះវីរុសកូវីដ១៩។

សមាជិកព្រឹទ្ធសភាប្រេស៊ីលរូបនេះ បានធ្វើការបញ្ជាក់បន្ថែមនៅលើ បណ្តាញសង្គម Twitter ផ្ទាល់ខ្លួនថាគាត់មានអាក្ការៈ ជាធម្មតាគ្មានរោគសញ្ញាអ្វីទេ ហើយកំពុងទទួលការព្យាបាលនៅផ្ទះ ដោយប្រើប្រាស់អ៊ីដ្រូហ្សីក្លូរីន និងអាហ្សីត្រូមីស៊ីនផងដែរ។

គួរឲ្យដឹងដែថាលោក Flavio ជាសមាជិកទីបួននៃក្រុមគ្រួសារ របស់ប្រធានាធិបតីដែល បានឆ្លងវីរុសនេះ។

លោកប្រធានាធិបតី Bolsonaro ផ្ទាល់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកកូវីដ១៩ នៅថ្ងៃទី៧ ខែកក្កដា ប៉ុន្តែបានធ្វើតេស្តិ៍អវិជ្ជមាន ក្នុងរយៈពេលតែជាង ២សប្តាហ៍ក្រោយ មកបន្ទាប់ពីការដាក់ឲ្យដាច់ ដោយឡែកនិងធ្វើការពីផ្ទះរួចមក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top