ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ស្នើឲ្យក្រិក និងតួកគី ដើម្បីពិភាក្សាដោះស្រាយជម្លោះ លើបញ្ហាឧស្ម័នហ្គាស

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា នៅមុនដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ Heiko Maas បានធ្វើការអំពាវនាវ ទៅដល់ភាគីខាងប្រទេសក្រិក និងតួកគីក្នុងការងាកមក ពិភាក្សាគ្នាអំពីបញ្ហាទាមទារទឹកដី របស់ពួកគេនៅលើ សមុទ្រមេឌីទែរ៉ាណេ។

លោក Maas បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយ ការិយាល័យការបរទេសអាល្លឺម៉ង់ថា ការកើនឡើងនូវភាពតានតឹងបន្ថែមទៀត គឺមិនត្រឹមតែតែនឹងនាំអាចឲ្យ បង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នាប៉ុណ្ណោះ ប៉ុន្តែលើសពីនេះគឺអ្នកដែលពាក់ព័ន្ធ ដោយផ្ទាល់នៅនឹងកន្លែងផងដែរ។

លោករដ្ឋមន្រ្តីរូបនេះ បានបន្ថែមទៀតដែរថា ជំនួសឱ្យការបង្កហេតុថ្មី ឥឡូវនេះវាចាំបាច់ក្នុងការ ចាត់វិធានការដើម្បីបន្ធូរបន្ថយ ស្ថានភាពនិងចូលខ្លួនមកធ្វើការរួមគ្នា ក្នុងកិច្ចការងារពិភាក្សាដោយផ្ទាល់ វិញជារឿងល្អប្រសើរ ៕

គួរឲ្យដឹងដែរថាលោក Maas បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃអង្គារមុនពេលគាត់ចាកចេញពីទីក្រុងប៊ែរឡាំង។ លោកនឹងធ្វើទស្សនកិច្ចប្រទេសក្រិកនិងតួកគីនៅចំពេលមានភាពតានតឹងរវាងទីក្រុងអាតែននិងអង់ការ៉ាជុំវិញការធ្វើអាជីវកម្មឧស្ម័នហ្គាល៕

ប្រែសម្រួល៖ ស៊ុន លី

To Top