ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ Johns Hopkins ៖ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ២៤លាននាក់ហើយ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ថា យោងតាមសកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា នៅទូទាំងពិភពលោក មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងលើសពី២៤លាននាក់ គិតត្រឹមថ្ងៃពុធ ។

សកលវិទ្យាល័យដដែលនេះបានបង្ហាញទិន្នន័យថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោក ដែលបានរាប់ដឹងចំនួនគឺបានកើនឡើងដល់២៤.០០០.៣០២នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់សរុបបានកើន ឡើងដល់៨២១.៦៥៤នាក់ នៅទូទាំងពិភពលោក គិតត្រឹមម៉ោង៣និង២៨នាទីល្ងាចម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២៨នាទីយប់ម៉ោងសកល ។

សហរដ្ឋអាមេរិក ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារជំងឺឆ្លង ដែលមានអ្នកឆ្លងជំងឺដល់ទៅ៥.៨០៧.៤៨០នាក់ និងមានអ្នកស្លាប់កើនឡើងដល់១៧៩.២៣៥នាក់ បន្ទាប់មកមានប្រេស៊ីល ដែលមានអ្នកឆ្លងជំងឺចំនួន៣.៦៦៩.៩៩៥នាក់ និងស្លាប់១១៦.៥៨០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top