សេអ៊ូល៖ ពាណិជ្ជកម្មគយកូរ៉េខាងជើង ជាមួយចិន បានធ្លាក់ចុះជាង ២០ ភាគរយក្នុងខែកក្កដា ក្នុងនោះទិន្នន័យគយចិន បានបង្ហាញកាលពីថ្ងៃពុធ ដែលទំនងជារងផលប៉ះពាល់ ដោយការបិទព្រំដែន របស់ទីក្រុងព្យុងយ៉ាង ដើម្បីបញ្ចៀសការឆ្លងរាតត្បាតកូវីដ-១៩។
យោងតាមទិន្នន័យ ពាណិជ្ជកម្មកូរ៉េខាងជើង ជាមួយប្រទេសជិតខាងចិន ដែលមានចំនួនសរុបនៃការនាំចេញ និងនាំចេញ បានឈានដល់ ៧៣,៨៤ លានដុល្លារកាលពីខែមុន ដែលធ្លាក់ចុះ ២៤ ភាគរយពី ៩៦,៨ លានដុល្លារកាលពីខែមុន។
ការធ្លាក់ចុះនេះ បណ្តាលមកពីការបិទព្រំដែន របស់កូរ៉េខាងជើង ដែលបានកើតឡើង តាំងពីចុងខែមករា ដើម្បីការពារលំហូរ នៃមេរោគឆ្លងពីប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ខ្លួន៕ ដោយ៖ ឈូក បូរ៉ា
